សុភមង្គលក្នុងគ្រួសារ (ភាគ១)
មនុស្សគ្រប់រូបតែងតែចង់បាន គ្រួសារមាន សុភមង្គល តែសុភមង្គលនោះមិនមានគ្រប់គ្រួសារទេ
ក៏មិនមានអ្វីដែលតាមចិត្តប្រាថ្នាគ្រប់រឿងនោះដែរ ជាពិសេសនៅពេលអ្នកមិនបានឱ្យតម្លៃចំណងអាពាហ៍ពិពាហ៍។
១.បើយើងចង់ឱ្យដៃគូរអ្នកប្រព្រឹត្តល្អដាក់ អ្នកជាអ្នកចាប់ផ្តើមមុន
ប្រាកដណាស់ថា យើងមិនអាចល្អគ្រប់ដប់ទេ តែបើយើងបានពិចារណា
ហើយយើងបានព្យាយាមអស់ពីសម្ថភាពនោះនឹងកាន់តែប្រសើរ។
អ្នកអាចសួរខ្លួនឯងថា តើអ្នកគួរធ្វើខ្លួនបែបណាដើម្បីក្លាយជាប្តីឬជាប្រពន្ធល្អ?
២. យល់ចិត្តគ្នា
ការរស់នៅជាមួយគ្នាជាប្តីប្រពន្ធ សំខាន់នោះគឺការយល់ចិត្តគ្នា
ដូចនេះត្រូវមាន ភាពអត់ធ្មត់ក្នុងការស្គាល់គ្នា ស្គាល់ចិត្ត គំនិត និងឥរិយាបទដែលខុសគ្នាផងដែរ។
នេះមិនមែនងាយស្រួលទេ គឺត្រូវការពេលវេលាដើម្បីរៀនពីគ្នា។
ការរស់នៅជាគូរ មានរឿងដែលគួតែរៀនសូត្របន្ថែមទៀត គឺរបៀបនិយាយ ពិតជាសំខាន់ក្នុងការទំនាក់ទំនង ដៃគូខ្លះមានបញ្ហាព្រោះយល់ច្រឡំផងដែរ ព្រោះតែរបៀបនិយាយនេះ ដូចនេះត្រូវគិតឱ្យបានម៉ត់ចត់មុននឹងនិយាយ។
៣.ជួយគ្នា និងគិតពីប្រយោជន៍ដែគូរជាមុន
ការអាពាហ៍ពិពាហ៍ ជាការយកមនុស្សអ្នកដែលមិនមែនជាញាតិ
មកក្លាយជា«សាច់ឈាមតែមួយ» តែទោះជាយ៉ាងណាអ្នកទាំងពីរជាបុគ្គលពីរផ្សេងគ្នា
មកពីកន្លែងផ្សេងគ្នា គ្រួសារផ្សេងគ្នា ទស្សនៈអាចនឹងខុសគ្នា ពិតជាពិបាក។ ប៉ុន្តែសុភមង្គលកើតឡើងពីក្តីស្រលាញ់
ការបើអ្នកស្រលាញ់ពិតនោះអ្នកនឹងគិត ពីប្រយោជន៍ដៃគូរអ្នកជាមុន ហេតុនេះបើប្តី
និងប្រពន្ធតែងតែគិតពីគ្នាបែបនេះ នោះស្នាមញញឹមតែងតែមានក្នុងគ្រួសារហើយ ត្រូវទេ?
៤. កុំរំពឹងខ្ពស់
រឿងដែលខកចិត្តក្នុងជីវិតគូ គឺការសង្ឃឹមហួសហេតុ
និងពាក្យរិះគន់ពីដែរគូ។ តើអ្នកធ្លាប់ខកចិត្តចំពោះបញ្ហានេះដែរទេ?
យើងដឹងហើយថាគ្មាននណាម្នាក់ល្អ ឥតខ្ចោះនោះទេ ដូច្នេះអ្នកកុំរំពឹងថាដៃគូអ្នកប្រព្រឹត្តល្អឥតខ្ចោះដូចអ្វីដែលដែលអ្នកចង់បានឡើយ។ ដើម្បីដោះស្រាយយើងត្រូវអត់ធ្មត់ និងគិតអំពីគុណសម្បត្តិរបស់គាត់ ហើយអាចនិយាយអំពីអ្វីដែលអ្នកមិនពេញចិត្ត ដោយចិត្តសុភាព និងក្តីស្រលាញ់ឱ្យគាត់បានយល់ ខ្ញុំជឿថា ចំណងអាពាហ៍ពិពាហ៍អ្នកកាន់តែរឹងមាំ។ កុំភ្លេចឆ្លុះបញ្ជាំងខ្លួនឯងផងថា តើអ្នកបានបង្ហាញការគោរព និងការស្រលាញ់ទៅដែរគូរអ្នកដែរឬទេ? តាមរបៀបណាខ្លះដែរ?
#ចែកអ្វីដែលខ្ញុំដឹងនិងកន្លែងដែលខ្ញុំទៅដល់
ស្មេរដោយ៖ នឿន ដាវីន ៣ ខែមិនា ឆ្នាំ២០២៥


0 Comments