#ឯកា
រូបភាព នឿន ដាវីន ក្នុងឆ្នាំ២០១៨ (ថតដោយ ជិន គីមឈី)
អ្នកនៅលីវមួយចំនួនតែងតែបង្ហាញអារម្មណ៍ថា
ខ្លួនឯកាព្រោះតែមិនទាន់មានដៃគូរ មិនមានដើរលេងជាមួយ ឬអ្នកយកចិត្តទុកដាក់ជាពិសេស ហើយចាប់ផ្តើមគិតថាខ្លួនឯកការ
កស្សត់ណាស់។ ប៉ុន្តែកាន់តែកស្សត់ ទៀតនោះគឺអ្នកដែលមានដៃគូរហើយ
តែជាដៃគូមិនយល់ចិត្តទៅវិញទេ ដែលឯកាពិតប្រាកដ។
ឯកា គឺជាអារម្មណ៍សោកសៅ
កម្សត់ ត្រម៉ង់ត្រម៉ោច ព្រោះគ្មានអ្នកយល់ចិត្តទាល់តែសោះ។
សូមកុំមានអារម្មណ៍ថាខ្លួនឯកាតែម្នាក់ឯងអី
មានមនុស្សជាច្រើកំពុងជួបអារម្មណ៍នេះ ដូចនេះអ្នកត្រូវតែរឹងមាំ
កុំឱ្យស្ថានការណ៍ កុំឱ្យបញ្ហា កុំឱ្យនណាម្នាក់ធ្វើឱ្យអ្នកឯកាឡើយ សូមគិតដល់អ្នកដែលស្រលាញ់អ្នកបំផុត
យ៉ាងហោចណាស់អ្នកខ្លួនឯងត្រូវតែស្រាញ់ខ្លួនឯងបំផុត ព្រោះមានតែអ្នកទេ ដែលមិនវាយតម្លៃខ្លួនឯង មានតែអ្នកខ្លួនឯងទេដែលយល់ពីខ្លួនឯងច្បាស់។
ស្មេរ៖ នឿន ដាវីន
ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤
0 Comments