សុភមង្គលក្នុងគ្រួសារ (ភាគ២) អំពីភក្តីភាព

 


#ភក្តីភាព

ភក្តីភាព ជា​កិច្ចសន្យា​នៃ​ការតស៊ូ​ក្នុង​សេចក្តីស្នេហា និងជា​សេចក្តីស្មោះត្រង់ ដែលត្រូវប្រកាន់ខ្ជាប់​ ​ប្រកបដោយ​សេរីភាព​គ្មាន​ការបង្ខិតបង្ខំ។ ហេតុអ្វីភាពស្មោះត្រង់គឺជារឿងចាំបាច់ណាស់ក្នុងទំនាក់ទំនងគ្រួសារ? ព្រោះគ្មានភាពស្មោះត្រង់គឺមិនអាចទុកចិត្តគ្នាបានទេ ហើយការទុកចិត្តគ្នាគឺកើតឡើងពីក្តីស្រលាញ់ ទោះជាយ៉ាងណាមានបញ្ហាជាច្រើន ដែលអាចបំផ្លាញការទុកចិត្តគ្នានេះបាន។ ដើម្បីអាចឱ្យភាពស្មោះត្រង់នៃអាពាហ័ពិពាហ៍លោកអ្នករឹងមាំល្អ គឺត្រូវទាមទាឱ្យមានការតាំងចិត្តទាំងពីរនាក់។

1.    អាពាហ៍ពិពាហ៍ជារឿងសំខាន់បំផុត ឬជាអទិភាពទី១សម្រាប់អ្នក៖ នៅពេលអ្នកឱ្យតម្លៃអាពាហ៍ពិពារអ្នក នឹងចំណាយពេលវេលាដោយទៀងទាត់ ដោយយកចិត្តដាក់ ដោយអារម្មណ៍អ្នកទាំងស្រុងនៅជាមួយគ្នាជាដើម។ មុនធ្វើការសម្រេចចិត្តអ្វីមួយអ្នកនឹងគិតពីដៃគូជាមុន មិនមែនសម្រាប់តែខ្លួនឯងឡើយ។ ដូចនេះដៃគូនឹងយល់ថា ដៃគូម្ខាងទៀតឱ្យតម្លៃ នេះគឺជាអំណរនៅក្នុងគ្រួសារ។

2.    ការពារចិត្ត៖ ការរក្សចិត្ត ឬការពារចិត្តមិនឱ្យគិត ឬប្រព្រិត្តក្បត់គ្នា ជារឿងសំខាន់ណាស់ សូម្បីតែអ្នកគ្រាន់តែគិតពីអំពោះប្រាស់ចាកសីលធម៌មានន័យថាអ្នកកំពុងតែមិនស្មោះត្រង់រួចទៅហើយ។ ដូចនេះសូមរក្សាភ្នែករបស់អ្នក កុំឱ្យសម្លឹងមើលស្រ្តី ឬបុរសផ្សេងឬក្រៅពីគូរអ្នកដោយប៉ងប្រាថ្នាមិនត្រឹមត្រូវឡើយ។

3.    ទទួលស្គាលចំណុចខ្វះខាតហើយកែប្រែ៖ អ្នកអាចមានចំណុចខ្សោយជាច្រើន ដែលអ្នកបានដឹង ឬមិនដឹងខ្លួនផងក៏មាន តែកុំខ្មាស់ក្នុងការសុំយោបល់អ្នកគូរអ្នកឡើយ។ មួយទៀតតើអ្នកធ្លាប់សួរខ្លួនឯងដែរទេថា អ្នកជាមិត្តយល់ចិត្ត និងជិតស្និតសម្រាប់ដៃគូអ្នកទេ? តើអ្នកនឹងធ្វើយ៉ាងណាដើម្បីមានពេលជាមួយគូរអ្នកបន្ថែមទៀត? សួរហើយអ្នកអាមមានចម្លើយហើយព្យាយាមកែប្រែវាតាមដែលអាចធ្វើទៅបាន។

ភាពស្មោះត្រង់ គឺជាការសម្ដែងចេញនូវសច្ចភាពចំពោះខ្លួនឯង និងអ្នកដទៃ តាមរយៈទង្វើដ៏ស្មោះត្រង់ និងពិតប្រាកដ និងការរស់នៅដែលផ្សារភ្ជាប់ជាមួយគោលការណ៍សីលធម៌របស់ខ្លួន។ ភាពស្មោះត្រង់ជាគុណតម្លៃមនុស្សទូទៅមិនមែសម្រាប់តែជីវិតគូរនោះទេ។

#ចែកអ្វីដែលខ្ញុំដឹងនិងកន្លែងដែលខ្ញុំទៅដល់

ស្មេរដោយ៖ នឿន ដាវីន ៤ ខែមេសា ឆ្នាំ២០២៥