#ទំនាក់ទំនងគ្រួសារ
នៅលើលោកយើងនេះ នណាក៏ចង់បានគ្រួសារដែលមានសុភមង្គលដែរ
ប៉ុន្តែមិនមានគ្រួសារណាមួយល្អឥតខ្ចោះនោះទេ គឺមានបញ្ហាផ្សេងៗពីគ្នារាប់មិនអស់ ដូចនេះនៅថ្ងៃនេះនាងខ្ញុំសូមលើកយកអំពីបញ្ហាទំនាក់ទំនងក្នុងគ្រួសារ
មករៀបរាប់និងបកស្រាយជាមុនសិន។
បើយោងតាមសៀវភៅ «ភាសាទាំង៥នៃសេចក្តីស្រឡាញ់»និពន្ធដោយជនជាអាមេរិកគឺលោក
Gary Chapm ក្នុងឆ្នាំ១៩៩២
«មិនមែនក្ដីស្រលាញ់យើងមិនស្មើគ្នា គ្រាន់តែភាសាស្នេហ៍ខុសគ្នា»។
តើភាសារទាំង៥នៃក្តីស្រលាញ់នោះមានអ្វីខ្លះ?
Ø គឺមានពាក្យសម្ដី,គុណភាពពេលវេលារួមគ្នា,
សកម្មភាពក្នុងការបង្ហាញក្តីស្រលាញ់, ការប៉ះពាល់រាងកាយ
,និងចុងក្រោយគឺការផ្តល់/ទទួលអំណោយ។
ដើម្បីយល់កាន់តែច្បាស់ថា ភាសាទាំង៥នោះមានខ្លឹមសារយ៉ាងណានោះនាងខ្ញុំសូមពន្យល់ជាចំណុចៗ
និងមានជាឧទាហណ៍ ឬទស្សនៈផ្ទាល់ខ្លួនផងដើម្បីងាយស្រួលយល់អំពីបញ្ហាទំនាក់ទំនងក្នុងគ្រួសារនេះ។
ទី១ ពាក្យសម្ដី
ពាក្យសម្តីជាភាសារនៃសេចក្តីស្រឡាញ់មួយ ដែលសឹងតែគ្រប់គ្នាចង់បានពីដៃគូរ។
តាមរយៈពាក្យសម្ដីដូចជា ការសរសើរ ការលើកទឹកចិត្ត ពាក្យផ្អែមល្ហែម
ពាក្យថាស្រលាញ់ជាដើម។ សូមបញ្ជាក់ថានេះមិនមែនពាក្យបញ្ជោទេ ជាពាក្យពិតនិងស្មោះត្រង់។
ការប្រើពាក្យសម្តីដោយក្តីស្រលាញ់បែបនេះបានមិនមែនជាការងាយពេក ឬពិបាកពេកទេ គឺទាមទាឱ្យមានការអនុវត្តឱ្យក្លាយទៅជាទម្លាប់
ទើបភាសារពាក្យសម្តីនេះអាចរលូនល្អ មិនបង្ករឱ្យមានការអាក់អន់ចិត្ត
ឬការយល់ច្រឡំជាដើម។ ត្រង់ចំណុចនេះ បុគ្គលមួយចំនួនតែតើប្រើលេសថា «ស្រលាញ់មិនឱ្យដឹងចិត្ត»ហេតុនេះ
គាត់មិនដែលលើកទឹកចិត្តទេ សរសើកាន់តែកម្រ ប៉ុន្តែមានចំណុចដែលគាត់មិនពេញចិត្តបែជារិះគន់ឱ្យខ្មាស់គេតែម្តង!
ខ្ញុំមិនដឹងថាអ្នកយល់យ៉ាងណាទេចំពោះទស្សនៈនេះ
ប៉ុន្តែបើសិនអ្នកយល់ថាអ្នកកំពុងតែធ្វើបែបនេះ សូមសាកស្រមៃមើលថា បើដៃគូរអ្នកជាអ្នកធ្វើដាក់អ្នកវិញ
តើអ្នកមានអារម្មណ៍បែបណា?
ទី២ គុណភាពពេលវេលារួមគ្នា
ពេលវេលាប្រកបដោយគុណភាព គឺមិនគ្រាន់តែជាការចំណាយពេលជាមួយគ្នាទេ
តែជាការបង្កើតបទពិសោធន៍ដ៏មានអត្ថន័យដែលពង្រឹងចំណង និងជំរុញការយល់ដឹងកាន់អំពីគ្នាកាន់តែស៊ីជម្រៅ។
ការមានពេលវេលាប្រកបដោយគុណភាព គឺដើម្បីមានអារម្មណ៍ថាមានទំនាក់ទំនងដែលយល់ពីគ្នា
និងស្រលាញ់គ្នាកាន់តែច្រើន។
បុគ្គលមួយចំនួនយល់ថា ចុងសប្តាហ៍(សៅរ៍ អាទិត្យ)ជាថ្ងៃសម្រាកពីការងារ អាចនៅផ្ទះ ឬដើលេងនោះគឺជាការចំណាយពេលវេលាសម្រាប់គ្រួសារ ប៉ុន្តែគេអាចភ្លេចថា ពួកគេសម្រាកនៅផ្ទះមែន ប៉ុន្តែគេងដល់ថ្ងៃត្រង់បានភ្ញាក់ព្រោះអាងថានោះមិនមែនជាថ្ងៃធ្វើការ ដឹងខ្លួនភ្លាចចុចទូរស័ព្ទ (អូសមើលហ្វេសប៊ុក YouTube……រាប់ម៉ោង) មើលកំព្យូ ឬទូរស័ព្ទសូម្បីតែពេលបាយ តើនោះជាគុណភាពពេលវេលាដែរទេ? តាមពិតទៅទោះមានពេលត្រឹមតែ ២ម៉ោង ឬ៣ម៉ោងក្នុងមួយសប្តាហ៍នៅក្បែគ្នាដោយយកចិត្តទុកដាកស្តាប់ដៃគូរអ្នកកំពុងនិយាយ ឬជជែកគ្នាលេង ដោយដៃមិនកាន់ ហើយភ្នែកមិនសំឡឹងមើលតែឧបករណ៍ ឬសម្ភារៈផ្សេងៗដូចជាទូរស័ព្ទ កុំព្យូទ័រ ជាដើម។ សូមចំណាយពេលវេលាដ៏មានតម្លៃនោះទៅជា ជួយសម្រាលបន្ទុកដៃគូរអ្នក ដើម្បីបង្កើតអនុស្សាវរីយ៍គ្នា។ ពេលខ្លះ ពេលវេលាប្រកបដោយគុណភាពដ៏មានន័យបំផុត គឺគ្រាន់តែចំណាយទៅលើសកម្មភាពប្រចាំថ្ងៃរួមគ្នាបន្តិចបន្តួចក៏បាន ដូចជាមើលរឿងជុំគ្នា ញាំកាហ្វេ ញាំអាហារដែលជួយគ្នាក្នុងការចំអិន ច្រៀងរាំជាមួយគ្នាជាដើម។
«តាមពិតសកម្មភាពទាំងនេះអាចបត់បែន ឬកើតឡើងបានគឺដោយចេតនារបស់អ្នកនិងដៃគូររបស់អ្នកប៉ុណ្ណោះ»
ទី៣ សកម្មភាពក្នុងការបង្ហាញក្តីស្រលាញ់
ដៃគូរមួយចំនួនបន្ទាប់ពីមានទំនាក់ទំនងមានមួយរយៈពេលចាប់ផ្តើម
យល់ថាហត់ក្នុងទំនាក់ទំនងនោះ មិនដូចទើបតែស្គាល់ ជាពិសេសអ្នកដែលរៀបការហើយមានកូន
ចាប់ផ្តើមមានបន្ទុកច្រើនជាងមុន ហត់នឿយជាងមុន។ តើអាចដោះស្រាយបញ្ហានេះដោយរបៀបណា?
តើអ្នកជឿទេថា ពាក្យសម្តីពិតជាសំខាន់ កាន់តែសំខាន់ជាងនេះគឺទង្វើ។
ហេតុនេះអ្នកមិនត្រឹមតែត្រូវបង្ហាញក្តីស្រលាញ់តាមពាក្យសម្តីនោះទេ អ្នកត្រូវតែបង្ហាញក្តីស្រលាញ់ទៅដៃគូអ្នកតាមរយៈសកម្មភាពផងដែរ
ទោះតិចតួច ប៉ុន្តែមានន័យបំផុត ក្នុងការដោះស្រាយបញ្ហារួមគ្នា បារម្ភយកចិត្តទុកដាក់ ជាអ្នកស្តាប់ដ៏ល្អសម្រាប់ដៃគូរ
និងជាអ្នកផ្តល់យោបល់វិជ្ជមានផងដែរ។
ទី៤ ការប៉ះពាល់រាងកាយ
នៅពេលដែលនិយាយអំពីការប៉ះពាល់រាងកាយលោកអ្នកអាចគិតថា
ជាការរួមមេត្រី នេះក៏ត្រឹមត្រូវមួយផ្នែកដែរ ដែលគូរមួយចំនួនបែកបាក់
ឬលែងលះដោយសារតែមិនត្រូវគ្នាចំពោះបញ្ហានេះ។ ប៉ុន្តែ ការប៉ះពាល់រាងកាយមិនសំដៅទាំស្រុងចំពោះការរួមភេទទេ
គឺជាកាយវិការបង្ហាញក្តីស្រលាញ់មួយបែប ដែលអាចប៉ះពាល់ដៃគូរអ្នកដូចជាកាន់ដៃ
ថើបថ្ពាល់ យកដៃកៀកស្មា ឬអង្អែលក្បាលជាដើម។ នៅក្នុងទំនាក់ទំនងជាដៃគូរ
គឺមានអារម្មណ៍ថាកក់ក្តៅ និងសុវត្តិភាពជាងបុគ្គលផ្សេងទៀតដែលអ្នកបានស្គាល់ អាចថា
ស្និតស្នាលជាងក្រុមគ្រួសារអ្នកផង។ ដូចនេះនៅក្នុងទំនាក់ទំនងដៃគូរការប៉ះពាល់រាងកាយ
ក៏ជាភាសាមួយក្នុងការបង្ហាញក្តីស្រលាញ់ផងដែរ ប៉ុន្តែអ្នកត្រូវតែស្វែងយល់អំពីដៃគូរអ្នកឱ្យបានច្បាស់ទៅវិញទៅមក
ព្រោះថា ការប៉ះពាល់រាងកាយសូម្បីតែយកដៃកៀកស្មា ឬអង្អែលក្បាលជាដើមនេះ ក៏មានអ្នកមិនពេញចិត្តដែល
ដោយសារតែបរិបទ សង្គម និងទម្លាប់ផងដែរ។
ទី៥ ការផ្តល់/ទទួលអំណោយ
អ្នកប្រហែជាយល់ថាក្នុងចំណងទំនាក់ទំនងពិតប្រាកដមិនខ្វល់រឿងកំបិកកំប៉ុកបែបនេះទេ
ប៉ុន្តែបើលោកអ្នកមិនបានគិតអំពីកិច្ចការតូចៗទេ
លោកអ្នកអាចនឹងបាត់បង់ភាពផ្អែមល្អែមនេះផងដែរ។ ហេតុនេះលោកអ្នកគួតែគិតអំពីចំណុចតូចៗនេះដែរដូចជាការផ្តល់អំណោយ
ឬវត្ថុតូចៗគឺជាអនុស្សាវរីយ៍ ធ្វើឱ្យអ្នកដែលទទួលបានអំណោយនឹកអ្នកនៅពេលឃើញ ក៏ដៃគូរអ្នកដែរ។
មិនមែនមានន័យថាទាល់តែអ្នកលុយច្រើនទើបអាចធ្វើបានទេ ទោះតិចតួចឬតូចតាចប៉ុណ្ណាក៏សំខាន់ដែរ
ព្រោះអ្វីដែលសំខាន់មិនមែនតម្លៃជាលុយរបស់កាដូនោះទេ
ប៉ុន្តែជាតម្លៃមនោសញ្ចេតនា ចំពោះមនុស្សពិសេសទៅវិញទេ។
ធ្លាប់មានអ្នកសួខ្ញុំថា បើអត់លុយផងបានអីទិញ?
ខ្ញុំញញឹមហើយប្រាប់វិញថា មានរបស់ជាច្រើដែលអ្នកអាចធ្វើបានដោយមិនចំណាយប្រាក់ទាល់តែសោះ
ឱ្យតែអ្នកបានយកចិត្តទុកដាក់ធ្វើវានោះនឹងមានតម្លៃណាស់។
ស្អែកអ្នកដែលសួរនោះ គាត់ប្រាប់ខ្ញុំវិញថា
គាត់បានយកក្រដាស់សៀវភៅមួយ ហើយសរសេពាក្យក្នុងចិត្តគាត់ផ្ញើជូនទៅមនុស្សដែលគាត់ស្រលាញ់
នាងបានអាននឹងរំភើបរហូតញញឹមស្រក់ទឹកភ្នែក។ ឃើញទេមិនមែនជារឿងតូចតាចទេ
តែជាចេតនាក្នុងការ សាងទំនាក់ទំនងរបស់អ្នកឱ្យកាន់តែល្អប្រសើរ។
នាងខ្ញុំសង្ឃឹមថាអត្ថបទនេះជាផ្នែកតូចមួយ ដែលជួយឱ្យអ្នកបានគិតអំពីសកម្មភាពរបស់អ្នកទៅកាន់ដៃគូអ្នក
និងសកម្មភាពដៃគូអ្នកមានមកកាន់អ្នក។ សូមចាំថា គ្មាននណាម្នាល្អឥតខ្ចោះទេ ក៏គ្មានទំនាក់ទំនងណាដែលកើតឡើងល្អដោយអ្នកមិនបានធ្វើអ្វីសោះដែរ ហើយកាន់តែមិនអាច បើអ្នកជាដៃគូរដែលតែងតែទាមទាតែម្ខាងនោះ គម្បីមានទៅមានមក។ មានតែអ្នកនិងអ្នកគូអ្នកទេ
ដែលអាចជជែកគ្នាបំពេញឱ្យគ្នាបានកម្រិតណាដើម្បីក្តីស្រលាញ់ ដើម្បីទំនាក់ទំនងនោះល្អ
និងមានភាពរឹងមាំ។
សូមឱ្យទំនាក់ទំនងកាន់តែល្អប្រសើរ។ ពីខ្ញុំស្មេរ៖ នឿន ដាវីន
0 Comments