សន្ទនាជាមួយកូនម៉ាក់ អំពី«អំណួត»
#សន្ទនាជាមួយកូនម៉ាក់
#អំណួត
ថ្ងៃសៅរ៍ម៉ាក់ប៉ារវល់រៀងខ្លួន
ក៏យកកូនពិសិដ្ឋទៅផ្ញើយាយតា ស្រាប់តែយប់បន្តិចមកយកពិសិដ្ឋវិញ តានិងយាយប្រាប់ថាពិសិដ្ឋឥឡូវធ្វើរឹកធំណាស់
ហៅមិនចង់ស្តីនិយាយជាមួយដូចមុនទេ។ពេលនោះមិនទាន់សួរនាំទេព្រោះអស់កម្លាំងម្យ៉ាងមិនទាន់បានសួរហេតុផល
ស្អែកឡើងឃើញកូនអារម្មណ៍ល្អក៏ហៅមកសួរ។
ម៉ាក់៖
ពិសិដ្ឋម៉ាក់ឮថា កូនរឹកធំ ពេលតាយាយហៅកូន កូនមិនចង់ឆ្លើយមែនអត់កូន?ហេតុអ្វីកូនធ្វើបែបហ្នឹង?
ពិសិដ្ឋ៖ព្រោះកូនធ្វើរឹកធំ។
ម៉ាក់៖
ម្តេច កូនចង់ធ្វើរឹកធំ ពិសិដ្ឋ?
ពិសិដ្ឋ៖
ព្រោះកូនចង់ក្លាយជាអ្នកធំ កូនធ្វើរឹកធំអញ្ជឹងហីម៉ាក់
ម៉ាក់៖ ទេទេកូនម្តាយ រឹកធំកើតចេញពី«អំណួត» ហើយអំណួតមិនល្អទេ។
ពិសិដ្ឋ៖
អំណួតនឹងអីគេម៉ាក់?
ម៉ាក់៖ អំណួត គឺជាជំងឺ ដែលស៊ីបំផ្លាញសតិបញ្ញា ស៊ីបំផ្លាញសេចក្តីស្រលាញ់
ស៊ីបំផ្លាញសន្តិភាពផ្លូវចិត្ត។
ពិសិដ្ឋ៖
បាទម៉ាក់ កូនអត់ចង់មានអំណួតទៀតទេ
តែចង់ក្លាយជាអ្នកធំ
ម៉ាក់៖ ហិហិហិ កូនម្តាយអ្នកធំមិនមែនទាល់តែរឹកធំ
មានអំណួតទេ។ អ្នកធំដែលគេឱ្យតម្លៃពិតប្រាកដគឺជាអ្នកដែលចេះបន្ទាបខ្លួន
និងមានគុណធម៌ទេតើកូន។
ពិសិដ្ឋ៖
បាទម៉ាក់ អរគុណម៉ាក់
សន្ទនាលើកក្រោយនឹងសួរកូនអំពីហេតុអ្វីចង់ក្លាយជាអ្នកធំម្តង!
0 Comments