#ដើមត្នោត
(បទកាគតិ)
ដើមត្នោតស្រុកខ្មែរ ឱ្យផលហូរហែ ទឹកប្រាក់សំបើម
ពលរដ្ឋលក់ដូរ ដោយមិនអស់ដើម ផ្កាផ្លែស្លឹកដើម
ប្រយោជន៍ទាំងអស់។
ត្នោតជាសញ្ញាណ ដែលដូនតាបាន ដាំដុះល្អណាស់
ទុកឱ្យកូនចៅ រស់នៅមិនខ្វះ អាចច្នៃគ្មានទាស់
សម្ភារៈប្រើប្រាស់។
ដើមយកធ្វើទូក ធ្វើក្តារនូត យ៉ាងស្អាតល្អល្អះ
គ្រឿងសង្ហារឹម តុ ទូ ក្រាស់ៗ ត្នោតកាន់តែចាស់
កាន់តែមាំល្អ។
តែងដោយ៖ នឿន ដាវីន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤)

0 Comments