កល្យាណមិត្ត របស់ខ្ញុំ
1.
ខ្ញុំមានមិត្តល្អ ចិត្តគាត់ស្មោះសរ កម្ររកបាន
មិត្តខ្ញុំច្រើនណាស់ អាចច្រើនរាប់ពាន់ តែមិត្តកល្យាណ
មានតែម្នាក់ទេ។
2.
គាត់ជួយដោះស្រាយ បញ្ហាទាំងឡាយ
មិនដែលរិះរេ
ពេលខ្ញុំមានទុក្ខ នឹកគាត់មុនគេ
នោះក៏ព្រោះតែ
គាត់មានប្រាជ្ញា។
3.
មិត្តខ្ញុំម្នាក់នេះ គាត់មានចំណេះ
ប្រកបកិច្ចការ
ជាសាព័ត៌មាន ហើយមានចិត្តា ជួយយកអសារ
ដល់មិត្តគ្រប់គ្នា។
4.
ចិត្តគាត់ទូលាយ រាក់ទាក់រូសរាយ សាមគ្គីសាមគ្គា
ចង់ឱ្យមិត្តល្អ អភិវឌ្ឍន៍រួមគ្នា
ឈ្មោះគាត់គឺជា
លោក លាស់
លីបលីប។
«តែងដោយ នឿន ដាវីន នៅថ្ងៃ៣០ ខែ វិច្ឆកា ឆ្នាំ២០២២»

0 Comments