#ចម្លាក់ស្បែកជាផ្នែកមួយនៃអត្តសញ្ញាណជាតិ
ចម្លាក់ស្បែកជាប្រភេទមរតកសិល្បៈប្រពៃណីបុរាណមួយបែប ក្នុងប្រវត្តិសាស្រ្តខ្មែរ ដែលយើងធ្លាប់បានឃើញនៅក្នុងទម្រង់ល្ខោនស្បែកធំនិងល្ខោនស្បែកតូច
មានតាំងពីយូរលង់ណាស់មកហើយ ប្រហែលជាមុនសម័យអង្គផង បើមលើតាមចម្លាក់លើប្រាំងប្រសាទ
ដែលសម្តែងអំពីសាច់រឿងរាមកេរ្តី៍ជាដើម។
ចម្លាក់ស្បែកមានគុណតម្លៃវិសេសណាស់ ដោយល្ខោនស្រមោលស្បែកធំរបស់កម្ពុជា
ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា
ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។
ថតដោយ កញ្ញា មាស ពេជ្រសូលីតា
ចម្លាក់ស្បែកជាសិល្បៈដ៏រស់រវើក ហើយបច្ចុប្បន្ននេះជាង អាចច្នៃទៅ ផ្ទាំងទស្សនីយភាព ឬជាវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើន តាមបែបបុរាណ សម័យ គ្រប់ទំហំ និងតម្រូវការផងដែរ។ សូមជម្រាបផងដែរចម្លាក់ស្បែក គឺឆ្លាក់ពីស្បែកគោ ព្រោះទន់ ស្វិត និង មានលក្ខណងាយស្រួលក្នុងការធ្វើជាសត្វសត្វផ្សេងទៀត ដូចជាសត្វក្របីជាដើម។
សូមជួយរក្សាតម្លៃស្នាដៃរ
តម្លៃបេតិកភ័ណ្ឌរបស់ដូនតាខ្មែរ ដែលជាចម្លាក់ស្បែកនេះ ឱ្យបានគង់វង្សយូអង្វែង
ដោយពន្យល់ដល់ក្មេងជំនាន់ក្រោយ ឬបរទេសឱ្យបានដឹង និងស្គាល់អំពីតម្លៃនៃព្រលឹងជាតិខ្មែរ។
ផ្ទាំងចម្លាក់ស្បែក មិនត្រឹមតែជួយលម្អគេហដ្ឋាន រឺកន្លែងធ្វើការប៉ុណ្ណោះទេ តែអាចជួយ
ឱ្យកាន់តែមានភាពទាក់ទាញ ស្រស់ស្អាត និងសន្សំសម្ចៃទៀតផង ព្រោះថា ចម្លាក់ស្បែកគោនេះអាចរក្សាទុកបានរាប់រយឆ្នាំ(លើកលែងត្រូវទឹក)។
#ស្បែកគោ
#សៀមរាប



0 Comments