សត្វដំរី

#ចែករំលែកអ្វីដែលខ្ញុំដឹង និងកន្លែងដែលខ្ញុំទៅដល់
🦣🦣🦣🦣🦣🦣🦣


កូន: ម៉ាក់នៅតំបន់អង្គរ ហេតុអ្វីសម្បូររូបដំរីម្លេះ?

ម៉ាក់: ម៉ាក់ដឹងតិចណាស់កូន ម៉ាក់ដឹងត្រឹមថា ដំរីជាកម្លាំងយ៉ាងសំខាន់ក្នុងការកសាងប្រាង្គប្រាសាទនានា នៅតំបន់អង្គរ។

ដើម្បីឆ្លើយនឹងចម្ងល់នេះក៏នាំកូនសាកសួរអ៊ំពូមីងដែលរស់នៅតំបន់នេះ ទើបដឹងបន្ថែមថា ដំរីបានចូលរួមអូសថ្ម ឬសម្ភារៈក្នុងការកសាងប្រាសាទនានា ជាពិសេសប្រាសាទអង្គរ ប្រាសាទបាយ័ន្ត ក៏ដូចជាការធ្វើសឹកសង្គ្រាមពង្រីកទឹកដី ការពារទឹកដីជាដើមនោះ គេតែងនឹករឭកដល់គុណបំណាច់ដ៏មហាសាលរបស់សត្វដំរី ដែលជាកម្លាំងអូសទាញ និងជាកម្លាំងទ័ពដ៏មហិមា។




❤️✏️ហេតុនេះបានជាប្រជាពលរដ្ឋមានការអាណិតស្រលាញ់ និងចូលរួមអភិរក្សថែរក្សាការពារសត្វដំរីឱ្យបានល្អ ដើម្បីឱ្យសត្វចតុបាទប្រភេទនេះគង់វង្សយូរអង្វែងក្នុងប្រទេសកម្ពុជា។