«ទូកទៅ កំពង់នៅ»

ទូកទៅ កំពុងនៅ ជាពាក្យមួយឈ្លាដែលគួតែរៀនសូត្រណាស់ព្រោះថា ទោះជាយើងស្រលាញ់គ្រួសារប៉ុណ្ណា ស្រលាញជីវិតប៉ុណ្ណា ស្រលាញ់ទ្រព្យសម្បត្តិ ស្រលាញ់ប្រទេសជាតិ ឬស្រលាញ់ផែនដីនេះយ៉ាងណាទេ  ក៏គង់តែបែកគ្នាទៅ។ ហេតុនេះបុព្វបុរសជំនាន់ដើម គាត់បានលើកពាក្យស្លោកមួយឃ្លានេះដើម្បីឱ្យក្មេងជំនាន់ក្រោយ ចេះកសាងជីវិត កសាងកេរ្តិ៍ឈ្មោះ កសាងកិត្តយស កសាងតម្លៃខ្លួនឯងក្នុងនាមជាបុគ្គលត្រឹមត្រូវមួយរូប ក្លាយជាជនគំរូ ដែលរស់នៅកន្លែងណាមួយ ឬក្នុងនាមជាផ្នែកមួយនៃសង្គមជាតិ។  


ទោះបី នៅថ្ងៃណាមួយបុគ្គលនោះត្រូវចាកចេញទៅ ឬក៏ត្រូវស្លាប់ខ្លួន ប៉ុន្តែកេរ្តិ៍ឈ្មោះល្អ កិត្តិយសថ្លៃថ្នូរ តម្លៃរបសបុគ្គលនេះ នៅតែជាគំរូដល់អ្នកផងទាំងពួង។ គំរូល្អនេះហើយ គឺប្រៀបបានទៅនឹងទូក ដែលបានចាក់ចេញទៅហើយ ប៉ុន្តែកំពង់នៅតែដដែល។ រាងកាយបុគ្គលបានឃ្លាតឆ្ងាយទៅហើយ ហើយអ្នកផងក៏ងាយនិងបំភ្លេច ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស ស្នាដៃ និងភាពថ្លៃថ្នូរត្រូវបានគេចងចាំជានិច្ច។ 

 #ចែករំលែកអ្វីដែលខ្ញុំដឹងនិងកន្លែងដែលខ្ញុំទៅដល់